BIC Insurance គឺជាក្រុមហ៊ុនសាធារណៈទទួលខុសត្រូវមានកំណត់ ដែលបានត្រូវចុះបញ្ជីរនៅថ្ងៃទី ១០ ខែឧសភាព ឆ្នាំ២០១៩ ក្រោមក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ យើងទទួលបានអាជ្ញាប័ណ្ណធានារ៉ាប់រងប្រតិបត្តិការរបស់យើងនៅថ្ងៃទី ០៩ ខែកញ្ញា ឆ្នាំ ២០១៩ ក្នុងឆ្នាំដដែល។

BIC Insurance PLC ទទួលបានអាជ្ញាប័ណ្ណធ្វើទីផ្សារនៃអាជីវកម្មធានារ៉ាប់រងដែលគ្រប់គ្រងដោយច្បាប់ធានារ៉ាប់រងកម្ពុជា និងនិយ័តករធានារ៉ាប់រងកម្ពុជា (IRC) ជាមួយនឹងចក្ខុវិស័យនៃការផ្សារភ្ជាប់នឹងអតិថិជនរបស់យើងឱ្យកាន់តែមានប្រសិទ្ធភាព តាមរយៈការបង្កើតថ្មី និងបច្ចេកវិទ្យាដែលកំពុងរីកចម្រើន។

BIC Insurance Plc គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធមួយរបស់ BIC Group ។ ធនាគារ BIC (Cambodia) Bank, BIC Trust Co., Ltd., BIC Markets Co., Ltd., Global Liquidity Exchange Co., Ltd., BIC Development Co., Ltd., និង BIC Insurance Plc គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ BIC Group ។

BIC Insurance ជាសហកម្មសិទ្ធិរបស់ BIC Group Plc ពីប្រទេសកម្ពុជា និងក្រុមហ៊ុន TO2020 Company Limited ពីប្រទេសថៃ និង Asia Investment and Financial Services Co., Ltd. ពីសាធារណៈរដ្ឋប្រជាមានិតឡាវ។

យើងប្តេជ្ញាផ្តល់ជូននូវអតិថិជនរបស់យើង ទាំំងរូបបុគ្គល និងសាជីវកម្មជាមួយនឹងដំណោះស្រាយធានារ៉ាប់រងដ៏ធំទូលាយ និងសមស្រប ។ យើងខិតខំផ្តល់ជូននូវដំណោះស្រាយធានារ៉ាប់រងប្រកបដោយភាពច្នៃប្រឌិតដែលនឹងផ្តល់ឱ្យអតិថិជរបស់យើងនូវបទពិសោធន៍ធានារ៉ាប់រងថ្មីៗ និងការចូលរួមតាមរយៈការច្នៃប្រឌិត នឹងបច្ចេកវិទ្យា។

យើងនៅតែបន្តសកម្មភាព ដោយផ្តល់ជូននូវផលិតផល និងដំណោះស្រាយធានារ៉ាប់រងប្រកបដោយភាពច្នៃប្រឌិតបន្ថែមទៀត ដើម្បីបំពេញតម្រូវការ និងការប្រឈមមុខនឹងហានិភ័យរបស់អតិថិជនរបស់យើង។

ទាក់ទងមកយើងខ្ញុំសម្រាប់ព័ត៌មាន និងកំណត់ពេលប្រជុំជាមួយក្រុមការងាររបស់យើង។

សម្រាប់ការសាកសួរអំពី សមាជិកភាព និងការធានារ៉ាប់រងសូមទូរស័ព្ទមក +855 77 238 238