
ធានារ៉ាប់រងយានយន្តឯកជន
ធានារ៉ាប់រងយានយន្តឯកជន ត្រូវបានបង្កើតឡើងដើម្បីបំពេញតម្រូវការ, ហើយធានារ៉ាប់រងនេះផ្ដល់ការការពារផ្នែក ហរិញ្ញវត្ថុ ក្នុងករណីមានគ្រោះថ្នាក់ដល់ យានយន្ត, អ្នកបើកបរ, និង អ្នករួមដំណើរ និង/ឬ ភារៈទទួលខុសត្រូវចំពោះ ភាគីតតិយជន។
ហេតុអ្វីយើងត្រូវការធានារ៉ាប់រងយានយន្តឯកជន?
- សន្តិសុខផ្លូវចិត្ត
- កាត់បន្ថយការខាតបង់ផ្នែកហិរញ្ញវុត្ថុ
- ធានាលើការចំណាយការជួសជុលយានយន្តរបស់អ្នកបន្ទាប់់ពីគ្រោះថ្នាក់
- សំណងនៅពេលដែលបាត់យានយន្តដោយសារចោរកម្ម
- ធានាលើថ្លៃព្យាបាលរបួស និងផ្តល់សំណងជាហិរញ្ញវត្ថុលើមរណៈភាពរបស់អ្នកបើកបរ និងអ្នក ដំណើរក្នុងយានយន្តដែលត្រូវបានធានាដែលកើតឡើងដោយសាការប្រើប្រាស់យានយន្តដែលត្រូវបានធានា
- ការធានាលើការខូចខាតរបស់ភាគីទីបីចំពោះយានយន្ត ទ្រព្យសម្បត្តិ និងការរងរបួសឬការបាត់បង់ជីវិតដែលបណ្តាលមកពីគ្រោះថ្នាក់
- សេវាកម្មជួសជុល នឹងទទួលបានការគាំទ្រដ៏ល្អពី BIC Insurance